SHINE

View Original

Cambodia’s National Reading Day 11th March - Reading in the context of Covid-19

[English below]

ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៦ ក្រោមប្រធានបទ”អំណានក្នុងបរិបទកូវីដ–១៩“ សិស្សានុសិស្សនៃកម្មវិធីអប់រំចំណេះទូទៅខ្មែរនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ បានរៀបចំការប្រកួតប្រជែងអំណាន សូត្រកំណាព្យ និងតែងនិពន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។ លោកគ្រូអ្នកគ្រូមានក្តីអំណរនិងសប្បាយរីករាយចំពោះការខិតខំប្រឹងប្រែង និងទំនុកចិត្តដែលសិស្សានុសិស្សបានបង្ហាញក្នុងអំឡុងពេលនៃការប្រកួតប្រជែងនេះ ហើយលោកគ្រូអ្នកគ្រូសង្ឃឹមថាកម្មវិធីនេះអាចជួយបណ្តុះទម្លាប់អាន ជំរុញវប្បធម៌និងលើកកម្ពស់សមត្ថភាពអាន ស្នូតកំណាព្យ និងតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ ដល់សិស្ស និងមនុស្សគ្រប់រូប។

ជាមួយគ្នានេះផងដែរ គណ:គ្រប់គ្រងនិងលោកគ្រូអ្នកគ្រូនៃវិទ្យាស្ថាន សូមឆ្លៀតយកឱកាសនេះ​ សំណូមពរដល់សិស្សានុសិស្សមាតាបិតា​ អាណាព្យាបាល​ បន្តអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ តាមគោលការណ៍ ៣ការពារ និង៣កុំ។ ៣ការពារ៖ ១-ពាក់ម៉ាស់ ២-លាងដៃ ៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅ) និង ៣កុំ៖ ១-កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២-កុំទៅកន្លែងមានមនុស្សច្រើន ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម។

យើងខ្ញុំសង្ឃឹមនិងអរគុណជាមុន ចំពោះការចូលរួម ក្នុងកិច្ចសហការទទួលខុសត្រូវរបស់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល។

To celebrate Cambodia’s National Reading Day 11 March, the sixth annual day so designated with the theme of “Reading in the context of Covid-19”, our students in the Khmer Education Programme – KEP carefully gathered together on the occasion that consists of important events such as reading contests, poetry readings, and a writing contest. Our KEP teachers were thrilled to see the patience and self-confidence the contestants possess; furthermore, we believe that this platform can increase their knowledge and skills and give them some of the necessary to succeed in life and society.

While we continue to battle Covid-19, Singapore Helm Institute of Education is committed to following guidance from our local authority and government on the 3 dos and don’ts. The 3 dos are to wear a mask, wash hands regularly, and maintain physical distancing of 1.5 metres. The 3 don’ts are to avoid confined and enclosed spaces, avoid crowded spaces, and avoid touching each other.

We would like to request strong support and participation from our students, parents, and guardians in these practices of Covid-19 preventive measures.

Together we can stay Safe & Healthy!