Madam Ho's Open Letter To Students
[English below]
លិខិតចំហផ្ញើជូនសិស្សានុសិស្សនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ
“ទោះបីមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺ Covid-19 នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅប្រទេសកម្ពុជា ខ្ញុំសង្កេតឃើញថាស្ថានភាពនៅខេត្តសៀមរាបយើងហាក់កំពុងវិវឌ្ឍន៍ប្រសើរឡើងវិញខ្លះៗហើយ ដោយសារមានកិច្ចសហប្រតិបត្តិការពីយើងទាំងអស់គ្នានៅក្នុងសហគមន៍ ក៏ដូចជាការដឹកនាំ និងការរៀបចំសកម្មភាពប្រកបដោយការសម្រេចចិត្តដ៏ប្រពៃររបស់អាជ្ញាធរមូលដ្ឋានរបស់យើង។ ចូរយើងបន្តដើរតួនាទីរបស់យើងដើម្បីរក្សាខ្លួនយើងនិងមនុស្សគ្រប់គ្នាដែលនៅជុំវិញយើងឲ្យមានសុវត្ថិភាពទាំងអស់គ្នា។ ដូចដែលអង្គការសុខភាពពិភពលោក (WHO) បានចែករំលែកថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ លុះត្រាតែមនុស្សគ្រប់គ្នាមានសុវត្ថិភាព។
កូនៗសិស្សានុសិស្សជាទីរាប់អាន៖ ខ្ញុំដឹងច្បាស់ថាកូនៗចង់រៀនផ្ទាល់នៅឯសាលារៀនយើង ក៏ប៉ុន្តែជាផ្នែកមួយនៃការការពារឱ្យមានសុវត្ថិភាពខ្ពស់សម្រាប់កូនៗទាំងអស់គ្នា ដូច្នេះ“ការរៀនសូត្រពីចម្ងាយ–ពីផ្ទះ” គឺចាំបាច់ណាស់សម្រាប់ពេលនេះ។ ក្នុងរយៈពេល ២៨ ឆ្នាំរបស់ខ្ញុំដែលបានធ្វើការប្រាស្រ័យទាក់ទងជាមួយប្រជាជនកម្ពុជាផ្ទាល់ កូនៗទំាងអស់គ្នាមានគុណតម្លៃយ៉ាងប្រពៃមួយក្នុងចំណោមគុណតម្លៃល្អៗដ៏ទៃទៀតគឺ “ចេះច្នៃប្រឌិតដ៏ប៉ិនប្រសប់ - Resourceful” ។ ប្រជាជនកម្ពុជាគឺជាមនុស្សដែលមានការច្នៃប្រឌិតដ៏ប៉ិនប្រសប់បំផុត ជាមួយនឹងអាកប្បកិរិយា “អាចធ្វើបាន” ដែលខ្ញុំបានជួប។ ខ្ញុំជឿជាក់ថាកូនៗទាំងអស់គ្នាចង់បន្តការរៀនសូត្រអភិវឌ្ឍន៍ជាប្រចាំ ហើយអាចធ្វើវាបានជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ!
ដូចកូនៗដែរ ខ្ញុំកំពុងរៀនតាមអ៊ីនធឺណិត លើប្រធានបទអាជីវកម្មនិងការគ្រប់គ្រង ដូច្នេះខ្ញុំដឹងថាការរៀនតាមអ៊ីនធឺណិតនេៈ វាមិនងាយស្រួលទេក្នុងការផ្តោតអារម្មណ៍ឲ្យបានល្អគ្រប់ពេល។ ថ្ងៃនេះខ្ញុំចង់ចែករំលែកគន្លឹះ ៣យ៉ាង នៃការរៀនតាមអ៊ីនធឺណិត ដែលបានជួយឲ្យខ្ញុំបានផ្តោតអារម្មណ៍ក្នុងការសិក្សាបានយ៉ាងប្រសើរ៖
១. រៀបចំខ្លួនចូលរៀនដូចគ្នានៅពេលកូនៗរៀបចំខ្លួនមករៀននៅសាលាផ្ទាល់ដែរ - ដូចជា ងូតទឹក ទទួលទានអាហារ ស្លៀកពាក់ (ឯកសណ្ឋាន) ដែលសកម្មភាពទាំងអស់នេះអាចធ្វើឱ្យកូនៗមានអារម្មណ៍ដូចកូនរៀននៅក្នុងថ្នាក់ដែរ។
២. បើកកាមេរ៉ាវីដេអូរជានិច្ច នៅក្នុងម៉ោងរៀន និង
៣. ចេះកត់ត្រាចំណាំជាប្រចាំ ដើម្បីជួយកូនៗឲ្យទទួលបានព័ត៌មានសម្បូរបែប
ហើយចូរកូនៗចងចាំថា ការរៀនតាមអនឡាញនេះគឺកើតឡើងជាបណ្តោះអាសន្នទេ។ យើងជឿជាក់ថា នៅពេលអត្រាចាក់វ៉ាក់សាំងការពារនៅក្នុងប្រទេសកម្ពុជាយើងកើនឡើង យើងទាំងអស់គ្នានឹងបានជួបគ្នាវិញ នៅក្នុងថ្នាក់ម្តងទៀតក្នុងពេលឆាប់ៗនេះ។
ខ្ញុំក៏ជឿជាក់យ៉ាងមុតមាំផងដែរថា ដោយមានការគាំទ្រ ផ្តល់ជំនួយយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ កូនៗទាំងអស់គ្នាអាចបន្តការសិក្សារបស់កូនបានទៅមុខប្រពៃ។” អ្នកស្រី តាន់ សឹកហូ - ស្ថាបនិក និងនាយកវិទ្យាស្ថាន
———————————————
Open letter to SHINE students:
“Despite the devastating impacts of the Covid-19 pandemic outbreak of the February 20 Community Event in Cambodia, I observe that the situation in Siem Reap is improving thanks to the cooperation from each and every one of you in the community, the leadership and decisive actions from our local authorities. Let us continue to play our part to keep ourselves and everyone around us safe. As WHO shared, nobody is safe until everybody is safe.
To students: I am sure you would prefer to be in SHINE in person for your learning but part of keeping us safe so this “distance learning’ is needed for now. In my 28 years of interaction with Cambodians, one of the most valuable qualities that you all have is “resourceful”. Cambodians are the most resourceful people with a “can-do” attitude I have met. I know all of you want to continue learning and can do it!
Like you, I have been also doing online learning on business and management topics so I know it is not that easy to focus all the time. Today, I would like to share 3 online tips that have helped me focus:
1. Get ready for class just like you would when you go to school - wash up, eat, dress up as it gets you in the mood for class;
2. Switch on your video and
3. Take notes to help you process the information
And remember this is temporary. As the vaccination rate in Cambodia increases, we will see each of you in class again soon.
With the support of your Teachers, we can keep up with your learning.” Tan Seok Ho – Founder & Principal