GAC Curriculum Explained

ក្នុងកម្មវិធីGAC សិស្សានុសិស្សរៀនពី

+ជំនាញភាសា

វគ្គសិក្សានេះផ្តោតលើជំនាញ និយាយ ស្តាប់ អាន និងសរសេរ យ៉ាងទូលំទូលាយនិងជាប្រព័ន្ធ ដើម្បីជួយសិស្សានុសិស្សបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេ និងបង្កើនទំនុកចិត្ត ក្នុងការប្រាស្រ័យទាក់ទងគ្នានៅក្នុងបរិយាកាសសិក្សានិងលើសពីនេះ។

+មុខវិជ្ជាត្រៀមសាកលវិទ្យាល័យ និងជំនាញសិក្សាចាំបាច់

វគ្គសិក្សាដែលបានរៀបចំ ផ្តល់នូវការណែនាំនិងការអនុវត្តលើជំនាញសិក្សាសំខាន់ៗ ដូចជារបៀបនៃការកត់ចំណាំ របៀបត្រិះរិះពិចារណា ការស្រាវជ្រាវនិងការវិភាគ ដែលទន្ទឹមនឹងនោះក៏បង្រៀនជំនាញទន់ដែលសិស្សានុសិស្សត្រូវការដើម្បីភាពជោគជ័យក្នុងការសិក្សានិងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។

+ការចូលរួម និងបង្កើនបទពិសោធន៍អន្តរវប្បធម៌

សិស្សានុសិស្សនឹងរៀនចូលរួមជាមួយអ្នកដទៃ បង្កើតបណ្តាញទំនាក់ទំនងសិក្សាជិតស្និតជាមួយមិត្តភក្ដិ និងយុវវ័យដ៏ទៃទៀត ស្វែងយល់ពីភាពខុសគ្នារបស់បុគ្គលម្នាក់ៗ អភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ ហើយពង្រឹងការយល់ដឹងនិងបង្កើនទំនុកចិត្តលើខ្លួនឯង។

https://www.shine-cambodia.com/gac

https://goo.gl/maps/iPXNiheWjppQS7bu9

|#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway

GAC vs IELTS Comparison

ការប្រៀបធៀប GAC និង IELTS

កម្មវិធីសិក្សា GAC

រួមបញ្ចូលមិនត្រឹមតែវគ្គសិក្សាភាសាអង់គ្លេសកំរិតខ្ពស់ និងកិច្ចការសិក្សាដែលសិស្សចាំបាច់ត្រូវបំពេញក្នុងវគ្គប៉ុណ្ណោះទេ ប៉ុន្តែក៏មានរួមបន្ថែមពីជំនាញបំណិនជីវិត ការរៀបចំត្រៀមសាកលវិទ្យាល័យ មេរៀនណែនាំសិស្សឲ្យចេះគ្រប់គ្រងកម្រិតនៃការយកចិត្តទុកដាក់រៀនសូត្រ និងរៀនយល់ដឹងពីអន្តរវប្បធម៌ ។ល។ ដែលមុខវិជ្ជាទាំងអស់នេះមាននៅក្នុងកម្មវិធីសិក្សា GAC។

ភាពជាដែនកំណត់របស់ IELTS

វិញ្ញាបនប័ត្រ IELTS គឺពិតជាមានគុណតម្លៃ តែនោះបង្ហាញតែពីជំនាញភាសាអង់គ្លេសប៉ុណ្ណោះ។ IELTS មិនផ្តល់នូវជំនាញដែលចាំបាច់ត្រូវរៀបចំសម្រាប់ការសិក្សានៅមហាវិទ្យាល័យ ឬជីវិតរស់នៅរបស់និស្សិតនៅបរទេសនោះទេ។

ការទទួលស្គាល់ GAC

GAC ត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាង 100 នៅក្នុងប្រទេស និងក្រៅប្រទេស ហើយនៅពេលដែលបានបញ្ចប់កម្មវិធីនេះ សិស្សានុសិស្សមានសិទ្ធិចូលរៀនផ្ទាល់នៅសាកលវិទ្យាល័យទាំងនោះបាន ដោយមិនតម្រូវឲ្យមានការប្រឡងចូលរៀនឡើយ។

https://www.shine-cambodia.com/gac

https://goo.gl/maps/iPXNiheWjppQS7bu9

|#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway

Cost Savings Comparison: GAC vs IELTS

ប្រៀបធៀបភាពចំណេញចំពោះការចំណាយរវាង GAC នឹង IELTS ៖

ភាពដោយឡែកមួយនៃកម្មវិធីGAC:

តម្លៃរៀនមួយចប់កម្មវិធី GAC ទាំងស្រុងនៅក្នុងប្រទេសកម្ពុជាយើងជាមធ្យមគឺប្រហែល 6,000 ដុល្លារ។ ផ្ទុយទៅវិញ សិស្សដែលត្រៀមប្រឡង IELTS ត្រូវចំណាយលើការប្រលងនីមួយៗ (ចន្លោះពី ២០០-៣០០ ដុល្លារ) បូករួមទាំងសម្ភារៈសិក្សា (រហូតដល់ ៥០០ ដុល្លារ) ដែលធ្វើឱ្យតម្លៃសរុបទាំងការរៀនផងប្រហែល ២,២០០-៣,៥០០ ដុល្លារ។ ទាំងអស់នេះបង្ហាញពីភាពខុសគ្នាស្ទើរតែ ៥០%!

យោបល់រួមមួយចំពោះកម្មវិធី IELTS:

ទោះបីជា IELTS ត្រូវបានទទួលស្គាល់ជាសកលថាជាភស្តុតាងបង្ហាញពីចំណេះនៃប្រើប្រាស់ភាសាអង់គ្លេសក៏ដោយ តែ IELTS មិនទាន់បានរៀបចំបង្រៀនឲ្យត្រូវតាមគ្រប់តម្រូវការមុខវិជ្ជាត្រៀមចូលសាកលវិទ្យាល័យនោះទេ ដោយសារ IELTS ផ្តោតសំខាន់លើការធ្វើតេស្តសមត្ថភាពភាសាជាជាងការត្រៀមលក្ខណៈទូទៅសម្រាប់ការសិក្សាចូលរៀននៅសាកលវិទ្យាល័យ។

https://www.shine-cambodia.com/gac

https://goo.gl/maps/iPXNiheWjppQS7bu9

|#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway

The GAC Advantage for Cambodian Parents

សម្រាប់មាតាបិតាកម្ពុជា គួរយល់ដឹងអំពីអត្ថប្រយោជន៍ដែលកម្មវិធី Global Assessment Certificate (GAC) អាចផ្តល់ឲ្យ៖

១. ភាពសន្សំសំចៃ:

GAC មិនត្រឹមតែជួយកូនលោក-លោកស្រីឲ្យត្រៀមចូលរៀននៅសាកលវិទ្យាល័យនានានៅបរទេសប៉ុណ្ណោះទេ តែវាក៏ផ្តល់នូវគុណតម្លៃទទួលស្គាល់បន្ថែមលើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់គាត់ឲ្យកាន់តែទូលំទូលាយលក្ខណះអន្តរជាតិផងដែរ ដែលធ្វើឲ្យពួកគាត់អាចសន្សំពេលវេលានិងថវិកាបានយ៉ាងច្រើន ដែលជាក់ស្តែងសកលវិទ្យាល័យនៅបរទេសដូចជានៅប្រទេសកាណាដា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់។ល។ មិនតម្រូវឲ្យពួកគាត់ចំាបាច់ចូលរៀនឆ្នាំសិក្សាមូលដ្ឋាន (Foundation Year) ឡើយ។

២. មានការទទួលស្គាល់ជាអន្តរជាតិ:

GAC ត្រូវបានទទួលស្គាល់ជាសកល ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់សិស្សានុសិស្សក្នុងការចូលរៀននៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានាជុំវិញពិភពលោក ដោយពួកគាត់មិនត្រូវបានតម្រូវឲ្យធ្វើការប្រឡងចូលរៀនឡើយ។

៣. ជួយត្រៀមរៀបចំសម្រាប់ជីវិតនៅសាកលវិទ្យាល័យ:

កម្មវិធីសិក្សារបស់ GAC បំប៉នសិស្សានុសិស្សគ្រប់គ្រាន់ដើម្បីឲ្យពួកគាត់អាចសិក្សាកម្រិតសាកលវិទ្យាល័យ និងសកម្មភាពក្រៅកម្មវិធីសិក្សាទូទៅ បានយ៉ាងល្អប្រសើរ។

https://www.shine-cambodia.com/gac

https://goo.gl/maps/iPXNiheWjppQS7bu9

|#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway

Study Abroad with Ease: The Global Assessment Certificate

អាចបន្តរការសិក្សានៅបរទេសបានដោយងាយស្រួល៖ The Global Assessment Certificate

ចូលរៀនក្នុងកម្មវិធីសិក្សាត្រៀមចូលសាកលវិទ្យាល័យ Global Assessment Certificate (GAC) ជាជម្រើសដ៏ប្រសើរជាងគេ ដែលអាចជួយសម្រេចបាននូវក្តីសុបិនរបស់សិស្សានុសិស្ស ក្នុងការសិក្សាថ្នាក់ឧត្តមសិក្សានៅបរទេស។ នេះជាចំនុចសំខាន់ជម្រាបជូនមាតាបិតានិងអាណាព្យាបាលសិស្ស!

https://www.shine-cambodia.com/gac

https://goo.gl/maps/iPXNiheWjppQS7bu9

|#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway

The World's Most Recognized University Preparation Programme

កម្មវិធីសិក្សាត្រៀមចូលសាកលវិទ្យាល័យដែលត្រូវបានទទួលស្គាល់ច្រើនជាងគេលើពិភពលោក

The Global Assessment Certificate (GAC) គឺជាកម្មវិធីសិក្សាគ្រឹះ ដែលផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹង ជំនាញ និងទំនុកចិត្តសម្រាប់ការសិក្សានៅមហាវិទ្យាល័យ និងជោគជ័យក្នុងអាជីព។

https://www.shine-cambodia.com/gac

https://goo.gl/maps/iPXNiheWjppQS7bu9

|#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway

HEANG Cheata Joining the Grade 9 National Outstanding Student Examinations in Physics

លោកគ្រូអ្នកគ្រូទាំងអស់គ្នានៃវិទ្យាស្ថានអប់រំ សាំងហ្គាពួរ សូមជូនពរសិស្ស ហ៊ាង ជាតា ឲ្យទទួលបានជោគជ័យក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិថ្នាក់ទី៩ ផ្នែករូបវិទ្យា ដែលប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ តទៅ។

We wish HEANG Cheata success in the grade 9 national outstanding student examinations in physics taking place in Battambang province from Monday, 12th June 2023.

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway

https://goo.gl/maps/iPXNiheWjppQS7bu9

Experiential learning of K2 of LEP

K2 students of the Language Education Programme-LEP physically experienced planting bean seeds. This experiential learning allowed them to work in a team and immediately apply the concepts of what they were learning about plants to real-world experiences.

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway

https://goo.gl/maps/iPXNiheWjppQS7bu9

https://www.shine-cambodia.com/

SHINE Telegram Group: https://t.me/shinecambodiasiemreap

Mr. Chan Sophy, SHINE Sports Teacher, at the 32nd SEA GAMES - Cambodia

SHINE មានមោទនភាពជាខ្លាំងចំពោះលោក ចាន់ សុភី ជាគ្រូកីឡានៅវិទ្យាស្ថានសាំងហ្គាពួរ ដែលត្រូវបានសហព័ន្ធយូដូកម្ពុជា អញ្ជើញធ្វើជាអាជ្ញាកណ្តាលសម្រាប់ការប្រកួតយូដូក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២-កម្ពុជា ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

យើងសូមថ្លែងអំណរគុណចំពោះលោកគ្រូ ដែលធ្វើការរួមជាមួយនឹងគណៈកម្មាធិការបច្ចេកទេសផ្សេងទៀត ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់គាត់ក្នុងការដឹកនាំការប្រកួតប្រកបដោយភាពយុត្តិធម៌ និងសុវត្ថិភាពសម្រាប់អត្តពលិកទាំងអស់ដែលបានចូលរួមប្រកួត។

SHINE is extremely proud of Mr. Chan Sophy, our Sports Teacher who was called by the Judo Federation Cambodia to be a referee for the Judo competition at the 32nd Southeast Asian (SEA) Games - Cambodia, 13th – 16th May 2023.

We thank Sophy, working alongside other technical officials, for his hard work and dedication to conducting the contests in a fair and safe way for all athletes.

Our location and website:

https://goo.gl/maps/iPXNiheWjppQS7bu9

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE

Grade 10th, 11th, and 12th KEP Study Tour to Kampot and Kep Provinces

វិទ្យាស្ថានអប់រំ សាំងហ្គាពួរ (SHINE) បានរៀបចំកម្មវីធីដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តកំពតនិងខេត្តកែប ចំនួន២យប់ ៣ ថ្ងៃ សម្រាប់ថ្នាក់ទី១០ ទី១១ និងទី១២ នៃកម្មវិធីចំណេះទូទៅភាសាខ្មែរ (KEP) ដែលបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី០៧ ដល់ថ្ងៃអាទិត្យ ទី០៩ ខែ មេសា ឆ្នាំ ២០២៣។

គោលបំណងនៃការធ្វើទស្សនកិច្ចគឺ សិស្សានុសិស្សបានស្វែងយល់ពីប្រវត្តិមួយចំនួននៃសំណង់អគារនៅលើភ្នំបូកគោ ស្វែងយល់ពីភាពច្នៃប្រឌិតនៃរមណីយដ្ឋាននានានៅក្នុងខេត្តដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ស្វែងយល់ពីការរីកចម្រើននៃវិស័យទេសចរណ៍នៅតំបន់ឆ្នេរ និងមានឱកាសសម្រាកលំហែជាក្រុមបន្ទាប់ពីបានសិក្សាអស់រយៈពេលមួយឆមាសរួចមក។

Singapore Helm Institute of Education (SHINE) organized a two-night and three-day study tour to Kampot and Kep provinces for the 10th, 11th and 12th grade in Khmer Education Programme (KEP) on Friday 7th – Sunday 9th April 2023.

A few key takeaways from the tour: students learned about some amazing colonial buildings on Bokor mountain, recognized the innovation of resorts in the provinces that can attract national and international tourists, discovered the growth of coastal tourism, and took the opportunity to relax and enjoy as a group after semester I.

https://goo.gl/maps/iPXNiheWjppQS7bu9

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund

Parent-Teacher Meeting for Semester I, AY 2022-2023

វិទ្យាស្ថានអប់រំ សាំងហ្គាពួរ កំពុងរៀបចំជំនួបផ្ទាល់រវាងមាតាបិតា អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូប្រចាំថ្នាក់ ដែលប្រព្រឹត្តទៅថ្ងៃទី ២៣ និង ២៤ មីនា ដើម្បីពិភាក្សាអំពីការសិក្សារបស់សិស្សានុសិស្សក្នុងឆមាសទី១ នៃឆ្នាំសិក្សា ២០២២-២០២៣ នេះ។

Singapore Helm Institute of Education (SHINE) is having our Parent-Teacher Meeting on the 23rd and 24th of March 2023 to discuss about children’s learning and progress in Semester I of this Academic Year 2022-2023.

https://goo.gl/maps/iPXNiheWjppQS7bu9

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund

SET Molin Gave a 2-Minute Public Speaking at a SHINE Friday Gathering

SET Ratana Molin, a Language Education Programme-LEP Year 6 student, gave a 2-minute public speaking at a Friday student gathering. Molin touched on some primary roles of a great teacher.

Any of the points Molin raised untrue?

https://www.shine-cambodia.com

https://goo.gl/maps/iPXNiheWjppQS7bu9

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund

The Youngest Student but Not the Last to Receive Full Scholarships from SEF

កុមារីជាសិស្សវ័យក្មេងជាងគេ ប៉ុន្តែនឹងមិនមែនជាសិស្សចុងក្រោយដែលទទួលបានអាហារូបករណ៍ពេញ ពីមូលនិធិ SHINE Endowment Fund (SEF)

ពេលនេះយើងសូមស្វាគមន៍ កុមារី ស៊ីណា ពេជ្របូណ៌មី កើតក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិគោកដូង សង្កាត់ទឹកវិល ខេត្តសៀមរាប មកសិក្សានៅវិទ្យាស្ថានអប់រំ សាំងហ្គាពួរ (SHINE) ទាំងកម្មវិធីអប់រំចំណេះទូទៅខ្មែរ (KEP) និងកម្មវិធីអប់រំភាសា (LEP)។ ដោយមានស្ថានភាពគ្រួសារលំបាក បូរ៉ាមី និងគ្រួសារទទួលបានការគាំទ្រពី មជ្ឍមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ (Build Your Future Today Center) ផងដែរ។

មួយជំហានទៅមុខជាប្រចាំសម្រាប់សហគមន៍របស់យើង។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះភោជនីយដ្ឋាន Tang Tea House សាំងហ្គាពួរ និងមជ្ឍមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ សម្រាប់ការបង្កើតឱកាសកាន់តែច្រើនសម្រាប់កុមារក្រីក្របានសិក្សានៅវិទ្យាស្ថាន SHINE តាមរយៈមូលនិធិនេះ។

---------------------

The youngest student but not the last to receive full scholarships from SHINE Endowment Fund (SEF).

Today we welcome SINA Pechboramey, born in November 2019 in Kork Dong Village, Sangkat Teuk Vil, Siem Reap Province, to study at Singapore Helm Institute of Education, in both Khmer Education Programme (KEP) and Language Education Programme (LEP). With challenging family conditions, Boramey and her family have been supported by Build Your Future Today Center.

One more step forward for Siem Reap community. Our sincere appreciation to Tang Tea House and Build Your Future Today Center (BFT Center) for creating more opportunities for underprivileged children to study at SHINE through this fund.

https://goo.gl/maps/iPXNiheWjppQS7bu9

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund

SHINE High School Students' Visit to Angkor University @ 2nd Angkor University’s Day

ដំណើរទស្សនៈកិច្ចសិក្សារបស់សិស្សវិទ្យាល័យ នៃវិទ្យាស្ថានអប់រំ សាំងហ្គាពួរ (SHINE) ទៅកាន់ Angkor University ក្នុងទិវានៃសាកលវិទ្យាល័យអង្គរលើកទី២។ វាបានបង្កើតឱកាសឱ្យពួកគាត់អាចទទួលព័ត៌មានដោយផ្ទាល់ពីសាស្រ្តាចារ្យរបស់សាកលវិទ្យាល័យ ហើយផ្លាស់ប្តូរយោបល់និងទស្សនៈរបស់ពួកគេលើមុខវិជ្ជាសិក្សានៅថ្នាក់ឧត្តមសិក្សា។

ដំណើរទស្សនកិច្ចនេះរួមមានការប្រមូលព័ត៌មានពីគ្រប់មហាវិទ្យាល័យតាមជំនាញនិមួយៗ ការធើ្វដំណើរទស្សនៈកិច្ចក្នុងបរិវេណសកលវិទ្យាល័យ និងការចូលរួមក្នុងការធ្វើបទបង្ហាញដែលសិស្សានុសិស្សអាចជ្រើសរើសតាមមុខវិជ្ជាដែលពួកគាត់ចាប់អារម្មណ៍។

ដំណើរទស្សនកិច្ចនៅសកលវិទ្យាល័យនេះបានបង្ករឱ្យមានសក្តានុពលយ៉ាងប្រសើរដល់ការយល់ឃើញរបស់សិស្សានុសិស្សរបស់យើងលើការងាររៀនសូត្រនៅកំរិតវិទ្យាល័យដែលពួកគាត់ត្រូវជំរុញបន្ថែមទៀត ដើម្បីជួយពួកគាត់អាចចូលរៀននៅកំរិតមហាវិទ្យាល័យបានងាយស្រួលនាពេលអនាគត។ ហើយផងដែរវាក៏អាចជួយឱ្យពួកគាត់ចាប់ផ្តើមគិតយ៉ាងម៉ត់ចត់អំពីមុខវិជ្ជាដែលសាកសមបំផុតសម្រាប់ពួកគាត់នៅពេលពួកគាត់ឈានដល់កម្រិតសាកលវិទ្យាល័យផងដែរ។

--------------

The visit of SHINE High School students to the Angkor University at the 2nd Angkor University’s Day. It boosted their chances of talking directly to key university members about subject matters and their views on higher education.

The visit included collecting information from various academic departments, having a campus tour, and participating in a selective seminar learning about different degree paths.

This university visit could potentially make an impact on our students’ perceptions on the work that it takes to go to college and allow them to start to critically think about the subject that’s the best fit for them.

https://www.shine-cambodia.com/gac

https://goo.gl/maps/iPXNiheWjppQS7bu9

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund

Congratulations to student Phouk Soursdey – Grade 7

ដើម្បីបណ្ដុះនូវវប្បធម៌នៃការអាននិងសារៈសំខាន់ដែលអាចទទួលបានពីការអានដល់សិស្សានុសិស្ស និងបង្ហាញពីកិច្ចសហការរវាងសាលាឯកជននានាក្នុងខេត្តសៀមរាបក្នុងទិសដៅជំរុញគុណភាពអប់រំរួមគ្នា សិស្សានុសិស្សស្ម័គ្រចិត្ត៣រូបនៃវិទ្យាស្ថានអប់រំ សាំងហ្គាពួរបានចូលរួមក្នុងការប្រកួតលើវិញ្ញាសា អាន សូត្រកំណាព្យ និងតែងនិពន្ធអត្ថបទ នាព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២៣។

សូមចូលរួមអបអរសាទរយុវសិស្ស ភោក សួស្ដី រៀនថ្នាក់ទី៧(ក) ដែលត្រូវបានជ្រើរើសជាយុវជនឆ្មើមម្នាក់ក្នុងវិញ្ញាសាសូត្រកំណាព្យ។

-----------------------------

To cultivate a culture of reading and the importance of reading to students and highlight the collaboration between private schools in Siem Reap province in order to promote the quality of education together, three volunteer students of the Singapore Helm Institute of Education (SHINE) participated in the competition on the subject of Reading, Reciting Poems and Writing Essays on February 15, 2023.

Congratulations to student Phouk Soursdey – Grade 7 who was selected as one of the best students in Reciting Poems.

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund

Happy Valentine’s Day!! I hope your day is full of love!!

We love Mom, Dad, friends, animals, Cambodia, the world, teachers…

Happy Valentine’s Day!! I hope your day is full of love!!

… what SHINE students said today.

SHINE’s Part-time General English Programme (GEP)

កម្មវិធីភាសាអង់គ្លេសក្រៅម៉ោង (Part-time GEP) របស់វិទ្យាស្ថានសាំងហ្គាពួរ (SHINE) បានរៀបចំឡើងដើម្បីជំនួយដល់ការសិក្សា និងការងារ។ វានឹងធ្វើឱ្យសិស្សានុសិស្សអាចប្រើប្រាស់ភាសាអង់គ្លេសដ៏មានទំនុកចិត្ត និងមានប្រសិទ្ធភាពក្នុងសតវត្សទី២១។

---------------------------

SHINE’s part-time General English Programme (GEP) is designed to prepare you for studies and employment. It will make you a confident and effective user of the English Language in the 21st century.

https://goo.gl/maps/iPXNiheWjppQS7bu9

https://www.shine-cambodia.com/english

#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund