++ Exciting News for Parents ++

++ ដំណឹងពិសេសសម្រាប់​មាតាបិតាអាណាព្យាបាល ++

 វិទ្យាស្ថានអប់រំ សាំងហ្គាពួរ មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការបើកកម្មវិធីកុមារតូច ចាប់ពីខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។​

កម្មវិធីកុមារតូច ត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សដែលមានអាយុចាប់ពី ១៨ខែ ដោយផ្តល់នូវបរិយាកាសអប់រំបីបាច់ និងការជំរុញទឹកចិត្ត ដែលពួកគេអាចស្វែងយល់ពីបរិបទថ្មីៗ ការលេង និងរីកចម្រើន។ នៅវិទ្យាស្ថានអប់រំ សាំងហ្គាពួរ យើងជឿជាក់ថា បទពិសោធន៍ដំបូងប្រកបដោយគុណភាពដែលបានបង្កើតឡើង នឹងក្លាយជាកាតាលីករដ៏សំខាន់ជំរុញបង្កើនអនាគតល្អសម្រាប់កុមារ។

កម្មវិធីសិក្សាដែលផ្អែកលើការចូលរួមសកម្មភាពរបស់សិស្សានុសិស្សផ្ទាល់ ជំរុញឱ្យមានក្តីស្រឡាញ់សម្រាប់ការរៀនសូត្រ និងលើកទឹកចិត្តកុមារឱ្យមានរីកចំរើនប្រកបដោយទំនុកចិត្ត។

 📅 ចាប់ផ្តើមនៅ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នេះ។​

 ---------------------------------

We are thrilled to announce the opening of SHINE's Early Years Centre this January 2025!

Our programme is designed for children aged 18 months, offering a nurturing and stimulating environment where they can explore, play, and grow. At SHINE, we believe that quality early experiences shape a child’s future.

Our play-based curriculum fosters a love for learning and encourages children to shine with confidence.

📅 Opening 13th January 2025

 
 

PHILOSOPHY​ ទស្សនៈ

Children learn best when they enjoy what they do, so it is important to ignite a sense of wonder & nurture a love for learning. We maintain a close partnership with families to develop young minds & character.

កុមាររៀនបានល្អបំផុតនៅពេលដែលពួកគេរីករាយនឹងអ្វីដែលពួកគេធ្វើ ដូច្នេះវាជារឿងសំខាន់ក្នុងការបញ្ឆេះអារម្មណ៍អស្ចារ្យ និងចិញ្ចឹមក្តីស្រឡាញ់សម្រាប់ការរៀនសូត្រ។ យើងរក្សាភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយគ្រួសារដើម្បីអភិវឌ្ឍគំនិត និងចរិតវ័យក្មេង

OUTCOME​ លទ្វផល

  • An inquirer ក្លាយជាអ្នកចេះសួរ ចង់ចេះចង់ដឹង

  • Confident communicator អ្នកទំនាក់ទំនងប្រកបដោយទំនុកចិត្ត

  • Sociable ដែលចូលចុះក្នុងសង្គម

  • Healthy, happy & wholesome មានសុខភាពល្អ រីករាយ និងសុខភាពល្អ

APPROACH វិធីសាស្រ្តបង្រៀន

A play-based & exploratory approach that stimulates the senses, empowers children to explore & develop good character

រៀនផ្អែកលើការលេង និងរៀនដោយការរុករក ដែលបង្កើនថាមពលដល់គ្រប់វិញ្ញាណទាំងអស់ លើកទឹកចិត្តកុមារឱ្យចេះស្វែងយល់ និងអភិវឌ្ឍលក្ខណៈសម្បត្តិល្អៗក្នុងខ្លួន។