The disinfection of all public areas at SHINE

ការរក្សាសុវត្ថិភាពសិស្សនិងក្រុមការងារគឺជាអាទិភាព។ ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ (មួយថ្ងៃខានមួយថ្ងៃ) នៅកន្លែងសាធារណះក្នុងបរិវេណវិទ្យាស្ថានអប់រំសាំងហ្គាពួរ យើងទាំងអស់គ្នាតែងតែធ្វើការវាស់កំដៅ បាញ់កម្ចាត់មេរោគលើដងខ្លួន មុននឹងធ្វើដំណើរចូលតាមច្រកចេញចូលខាងមុខ។ ហើយផងដែរ យើងទាំងអស់គ្នាក៏អនុវត្តន៍វិធានការបង្ការជាច្រើនទៀត ដើម្បីអាចជាសផុតពីការឆ្លងជំងឺកូវីដ១៩។ លើសពីនេះទៅទៀត សិស្សានុសិស្សទាំងអស់តែងតែពាក់ម៉ាស់ ឬរបាំងមុខនៅពេលពួកគាត់ចូលមកកាន់សាលារៀន ហើយពួកគាត់មួយចំនួនទៀតក៏បានយកមកជាមួយនូវដបអាកុលកំចាត់មេរោគតូចៗតាមខ្លួនផងដែរ។ យើងដឹងថាសកម្មភាពទាំងនេះមិនអាចកើតមានឡើងបានទេ ប្រសិនបើមិនមានការរៀបចំ និងយកចិត្តទុកដាក់ខ្ពស់ពីលោក លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាល។

គណៈកម្មាធិការសុខភាពនិងលោកគ្រូអ្នកគ្រូនៅវិទ្យាស្ថានអប់រំសាំងហ្គាពួរ សូមយកឱកាសនេះថ្លែងអំណរគុណមាតាបិតានិងអាណាព្យាបាល ដែលតែងតែសហការណ៍និងទទួលខុសត្រូវក្នុងការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ (SOP) ដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សនៅសាលារៀន។

Keeping our students and staff safe is priority! Besides the disinfection of all public areas at SHINE every other day, we do daily temperature checks and body spray at the main gates as well as other Covid-19 preventive practices. Furthermore, all our students come to SHINE with their mask or face shield, and many also carry with them a pocket-size bottle of hand sanitizer. All these cannot happen without the care and support from parents and guardians.

SHINE’s Health Committee and teachers thank you - parents and guardians - for partnering SHINE in implementing the Safety SOP from the MoEYS and ensuring the safety of our students in school.

Disinfection Spray.png