សារបញ្ចប់ឆមាសទី ១ - SHINE End of Semester 1 Message
/[English below]
សារបញ្ចប់ឆមាសទី ១
ថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១
ជំរាបសួរ មាតាបិតា និងអាណាព្យាបាល
ស្របពេលដែលការបញ្ចប់ឆមាសទី១នឹងមកដល់នាចុងខែនេះ លោកគ្រូអ្នកគ្រូ និងនាងខ្ញុំផ្ទាល់ សូមអរគុណលោក លោកស្រីជាអនេកកប្បការណ៍ ចំពោះភាពបត់បែននិងការយោគយល់ទាំងឡាយដែលលោក លោកស្រីបានផ្តល់ជូនវិទ្យាស្ថានចាប់តាំងពីថ្ងៃទី១៩ ខែតុលាឆ្នាំ ២០២០ ដែលជាថ្ងៃចាប់ផ្តើមឆ្នាំសិក្សាថ្មីរបស់យើងមក។ ជាក់ស្តែង ប៉ុន្នានខែកន្លងមកនេះ យើងក៏ឃើញមានបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមកបានកើតឡើង ប៉ុន្តែដោយទទួលបានការគាំទ្រដោយឥតរារែករបស់លោក លោកស្រី នោះសរបញ្ជាក់យ៉ាងច្បាស់ថា លោក លោកស្រីក៏នឹងនៅក្បែរនិងជំនួយដល់កូនៗជានិច្ច ដើម្បីជួយបង្ហាញអោយពួកគាត់ចេះតស៊ូនិងកាន់តែរីកចម្រើនបន្តរទៅមុខ សូម្បីតែនៅក្នុងស្ថានភាពលំបាកៗនាពេលខាងមុខ។ យើងទាំងអស់គ្នាសង្ឃឹមបន្តរថែររក្សាទំនាក់ទំនងជាមួយលោក លោកស្រីដើម្បីលើកកម្ពស់ការរៀនសូត្ររបស់សិស្សានុសិស្សនៅក្នុងកម្មវិធី LEP និង KEP នូវពេលពួកគាត់បន្តរជំហ៊ានបន្ទាប់ខាងមុខរបស់ពួកគេ។
ការជួបសំណេះសំណាលរវាងមាតាបិតា អាណាព្យាបាលនិងលោកគ្រូអ្នកគ្រូបន្ទប់ថ្នាក់សម្រាប់ឆមាសទី១ ដើមឡើយត្រូវបានគំរោងរៀបចំផ្ទាល់នៅសាលានាថ្ងៃទី១ និងទី២ ខែមេសា ឆ្នាំ២០២១។ យោងតាមសេចក្តីណែនាំដើម្បើបង្ការការពារជំងឺCovid-19 នៅខេត្តសៀមរាប និងដើម្បីធានាសុវត្ថិភាពដល់មនុស្សគ្រប់ៗគ្នា យើងនឹងមិនរៀបចំការជួបផ្ទាល់នេះនៅវិទ្យាស្ថានយើងឡើយ។ ប៉ុន្តែយើងក៏នឹងមិនអាចបំភ្លេចនូវឱកាសដើម្បីជួយអោយលោក លោកស្រីទទួលបានព័ត៌មានបន្ថែមទៀតអំពីការរីកចម្រើននិងឥរិយាបទសិក្សារបស់កូនលោក លោកស្រី ពីលោកគ្រូអ្នកគ្រូរបស់យើងដែរ ដែលកម្មវិធីនេះនឹងធើ្វឡើងតាមរយៈការហៅទូរស័ព្ទពិភាក្សាឬតាមតេឡេក្រាម (Telegram)។ លេខទំនាក់ទំនងរបស់លោកគ្រូអ្នកគ្រូរបស់យើងនឹងត្រូវបានរៀបចំបង្ហាញនៅក្នុងក្រុមតេឡេក្រាម(Telegram) របស់យើងនៅថ្ងៃពុធទី ៣១ ខែមីនា ស្អែកនេះ។
- ប្រសិនបើលោកគ្រូអ្នកគ្រូមានយោបល់សំខាន់ៗឬបច្ចុប្បន្នភាពទាក់ទងនឹងវឌ្ឍនភាពនិងអាកប្បកិរិយាចំពោះការសិក្សារបស់កូនៗលោក លោកស្រី ពួកគាត់នឹងហៅទំនាក់ទំនងទៅវិញនាថ្ងៃទី១ ឬទី២ ខែមេសា។
- ប្រសិនបើលោក លោកស្រីមានចំងល់ សំណួរឬចង់បានព័ត៌មានបន្ថែមទាក់ទងនឹងវឌ្ឍនភាពនិងអាកប្បកិរិយាសិក្សារបស់កូនលោក លោកស្រី វិញនោះ សូមអញ្ជើញទាក់ទងមកលោកគ្រូអ្នកគ្រូបន្ទប់ថ្នាក់នាថ្ងៃទី១ ឬទី២ ខែមេសា ចាប់ពីម៉ោង ៧.៣០-១១.៣០ ព្រឹក ឬ ១.៣០ ល្ងាចដល់ ៥.៣០ ល្ងាច។
ប្រសិនបើលោក លោកស្រីត្រូវការជំនួយបន្ថែមណាមួយ សូមទាក់ទងមកនាយករងវិទ្យាស្ថាននិងជាប្រធានកម្មវិធី KEP - លោកលាវ ឧរ៉ា តាមរយៈលេខ ០១២ ៩៤៨ ៤៩៧ ឬ ០៦៩ ៤៨៤ ៩៧៩ និង / ឬ ប្រធានកម្មវិធីLEP គឺលោកស្រីសត្យា តាមលេខទូរស័ព្ឌ ០៧០ ៩៨៥ ៩៤៦ ។
នៅពេលលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលធ្វើការពិគ្រោះយោបល់គ្នាជាញឹកញាប់ស្តីពីការអភិវឌ្ឍចំណេះដឹងសង្គមនិងការយល់ដឹងរបស់សិស្ស ខ្ញុំជឿជាក់ថាសិស្សានុសិស្សទាំងអស់របស់SHINE នឹងអាចភ្លឺស្វាងត្រចះត្រចង់បាន!
ដោយការគោរពយ៉ាងជ្រាលជ្រៅ
តាន់ សឹកហូ
ស្ថាបនិក និងនាយិកាវិទ្យាស្ថាន
-----------------------------------------
SHINE End of Semester 1 Message
March 30, 2021
Dear Parents and Guardians,
As Semester 1 draws to a close, SHINE Teachers, Staff and I cannot thank you enough for the flexibility and understanding you have shown since October 19, 2020. The past months brought unprecedented challenges our way, but your unwavering support assures us that you will always be by your children’s side for them to persevere and grow even in the most difficult times. We look forward to staying connected with you to enhance the learning of our students in LEP and KEP as they begin their next chapter.
Our Semester 1 Parent-Teacher meeting was originally planned for the 1st and 2nd April 2021. Due to the current Covid-19 advisory in Siem Reap, to ensure the safety of everyone, we will not be meeting face-to-face at SHINE. However, we would still like to provide you the opportunity to hear more about your child's progress & behaviour from our teachers via phone calls or Telegram. The contact information of our teachers will be shared in our Telegram groups on Wednesday, 31st March.
- If teachers have important feedback or updates regarding your child's progress and behaviour, they will contact you directly either on April 1st or 2nd.
- If you have any concerns, questions or would simply like more information regarding your child's progress and behaviour, please feel free to contact the relevant teachers on April 1st or 2nd from 7.30am-11.30am or 1.30pm-5.30pm.
If you need any further assistance, please contact our SHINE Vice-Principal cum KEP Programme Manager, Mr Ora at 012 948 497 or 069 484 979 and/or LEP Programme Manager, Ms Sathya at 070 985 946.
When teachers and parents consult frequently on our students’ cognitive and social development, I am confident SHINE students will be able to shine their brightest!
With deepest respect,
Tan Seok Ho
Founder & Principal