SHINE’s Children Education Programme moved from April 19 to April 27
/[English below]
អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានសម្រេចបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្វាយដង្គុំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ‐១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១” ជាបណ្តោះអាសន្ន សម្រាប់រយះពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែមេសា រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ‐១៩ នៅក្នុងភូមិសាស្រ្តសង្កាត់ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ប្រជាជនមូលដ្ឋាននឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះឡើយ លើកលែងតែពេលចេញទៅទិញអាហារបរិភោគ ទៅបំពេញការងារ និងភារកិច្ចចាំបាច់មួយចំនួនផ្សេងទៀត។
ដើម្បីអោយមានភាពច្បាស់លាស់ថាក្រុមការងារនិងលោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានទទួលបានលិខិតអនុញ្ញាតធ្វើដំណើរ និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគក្នុងអំឡុងពេលនេះ ថ្ងៃចាប់ផ្តើមនៃឆមាសទី២ នៃកម្មវិធីអប់រំកុមាររបស់វិទ្យាស្ថានយើង (ទាំងកម្មវិធីភាសាLEP និងកម្មវិធីចំណេះទូទៅខ្មែរKEP) នឹងត្រូវផ្លាស់ប្តូរពីថ្ងៃទី១៩ មេសា ទៅថ្ងៃ២៧ មេសាវិញ។ ដូច្នេះចុងបញ្ចប់នៃឆមាសទី២ក៏នឹងត្រូវលើក១ (មួយ) សប្តាហ៍ក្រោយវិញផងដែរ គឺត្រូវថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនេះ វិទ្យាស្ថានSHINEយើងបន្តការលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិក និងក្រុមគ្រួសារទាំងអស់ ឲ្យស្នាក់នៅផ្ទះ ដែលសកម្មភាពនេះអាចញ៉ាំងឲ្យមានការទប់ស្កាត់ការឆ្លងវីរុសកូវីដ‐១៩នេះបានប្រសើរ។
យើងយល់ថាការបិទខ្ទប់នេះនិងការពន្យាពេលចូលរៀននៃឆមាសទី២របស់យើង នឹងបង្កបញ្ហាប្រឈមមួយចំនួនដល់សិស្សានុសិស្ស ក្រុមការងារលោកគ្រូអ្នកគ្រូ និងដល់វិទ្យាស្ថានSHINEយើងទាំងមូលផងដែរ។ តែទោះជាយ៉ាងណា គណះគ្រប់គ្រងវិទ្យាស្ថាន សូមយកឳកាសនេះបងា្ហញពីការពេញចិត្តចំពោះការយល់យកនិងការខិតខំប្រឹងប្រែងដែលលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀបចំនិងត្រៀមសម្រាប់ការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ២៧ មេសាខាងមុខនេះ។ យើងជឿជាក់ថា ការលះបង់ដ៏សំខាន់ៗទាំងនេះដែលយើងធ្វើក្នុងពេលបច្ចុប្បន្ន នឹងអាចជួយនាំមកនូវសុវត្ថិភាពនិងភាពងាយស្រួលដល់សិស្សានុសិស្ស ក្រុមការងារលោកគ្រូអ្នកគ្រូ ក៏ដូចជាសហគមន៍យើងទាំងមូលនាពេលខាងមុខ។
យើងខ្ញុំសូមជូនពរឱ្យសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារទាំងអស់ មានសុវត្ថិភាព ហើងផងដែរ ត្រីមាសទី៣ / ឆមាសទី ២ របស់យើងក៏នឹងដំណើរការបានយ៉ាងមានប្រសិទ្ធភាពនិងផ្លែផ្កាផងដែរ។
---------------------------------------------------
Dear Students, Parents, and Guardians,
Siem Reap Provincial Governor has enforced lockdown in 3 communes: Svay Dangkom, Sala Kamreuk, and Siem Reap commune of Siem Reap town with effect from April 16 through April 29. This lockdown is to curb the community spread of Covid-19 beyond these 3 geographical areas.
During the lockdown, residents are not allowed to leave their homes except when shopping for food, work, and other essential tasks.
To ensure that each and every SHINE staff has a travel permit letter and to minimize risks of infection, Semester 2 of SHINE’s Children Education Programme, both KEP and LEP, will be moved from April 19 to April 27. As a result of this change, Semester 2 will correspondingly end a week later on October 4.
During this period, SHINE strongly encourages teachers, students, and all families to stay home, which is critical to curb virus transmission.
We understand that the lockdown and the delay of our classes will cause challenges to our students, teachers, and SHINE. We appreciate the understanding and efforts they all make, and recognise their commitment in preparing the online classes ready from April 27. We believe these important sacrifices they make now will help bring safety and conveniences to our students, teachers, and our community later.
We wish you and your family safe and our Term 3/Semester 2, 2021 effective and fruitful.