How you support your child’s learning matters
/ការចូលរួមគាំទ្ររបស់មាតាបិតាចំពោះការសិក្សារៀនសូត្ររបស់កូនៗពិតជាមានសារៈសំខាន់ - How you support your child’s learning matters
ការស្រាវជ្រាវបានបង្ហាញថា នៅពេលដែលមាតាបិតាចូលរួមនៅក្នុងការសិក្សារបស់កូនៗ និងនៅពេលដែលមាតាបិតាបង្កើតទំនាក់ទំនងអោយរឹងមាំជាមួយសាលាដែលកូនរបស់ពួកគាត់កំពុងសិក្សា វាពិតជាអាចផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់កុមារ។ លោក លោកស្រីជាមាតាបិតា មានតួនាទីយ៉ាងសំខាន់ ជួយកូនៗអោយចេះគិតពីគុណតម្លៃ រៀបចំអាកប្បកិរិយា និងចេះឆ្នៃប្រឌិតវិធីសាស្រ្តរៀនសូត្ររបស់ពួកគាត់ ទោះរៀននៅសាលា នៅផ្ទះ និងរៀននៅគ្រប់ទីកន្លែង។
វិទ្យាស្ថានអប់រំសាំហ្កាពួរ (SHINE) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាមាតាបិតា ដែលបានចំណាយពេលវេលាដើម្បីជួបជាមួយលោកគ្រូអ្នកគ្រូ ក្នុងអំឡុងពេលកិច្ចប្រជុំគ្រូនិងមាតាបិតានេះ។ យើងពិតជារីករាយនឹងឱកាសដែលបានចែករំលែកការរីកចម្រើនរបស់សិស្សានុសិស្សជាមួយលោក លោកស្រី។ សូមបន្តរទាក់ទងជាមួយលោកគ្រូអ្នកគ្រូរបស់កូនលោក លោកស្រី ឬជាមួយក្រុមការងាររដ្ឋបាលរបស់យើងខ្ញុំ ឱ្យដឹងពីរបៀបទាំងឡាយណាដែលវិទ្យាស្ថានយើងខ្ញុំអាចខិតខំប្រឹងប្រែងបន្ថែមទៀតបាន ដើម្បីជំនួយដល់ដំណើរការរីកចំរើនរបស់សិស្សានុសិស្ស។ វិទ្យាស្ថានអប់រំសាំហ្កាពួរ តែងតែសូមស្វាគមន៍ចំពោះយោបល់របស់លោក លោកស្រីជាមាតាបិតា ។
--------------------
Research has shown that when parents are engaged in their children’s learning and build strong connections with their children’s school, there can be significant benefits for children. You have a key role in shaping your child’s values, attitudes, and approaches to learning at school, at home, and beyond.
Singapore Helm Institute of Education (SHINE) thank you very much for taking the time to meet with us during the Parent-Teacher Meetings. We enjoyed the opportunity to share your child’s progress with you. As always, please let your child’s teacher or our Administration team know how school is going for your child. SHINE welcomes your comments.
Our location and website:
https://goo.gl/maps/iPXNiheWjppQS7bu9