GAC Curriculum Explained

ក្នុងកម្មវិធីGAC សិស្សានុសិស្សរៀនពី

+ជំនាញភាសា

វគ្គសិក្សានេះផ្តោតលើជំនាញ និយាយ ស្តាប់ អាន និងសរសេរ យ៉ាងទូលំទូលាយនិងជាប្រព័ន្ធ ដើម្បីជួយសិស្សានុសិស្សបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេ និងបង្កើនទំនុកចិត្ត ក្នុងការប្រាស្រ័យទាក់ទងគ្នានៅក្នុងបរិយាកាសសិក្សានិងលើសពីនេះ។

+មុខវិជ្ជាត្រៀមសាកលវិទ្យាល័យ និងជំនាញសិក្សាចាំបាច់

វគ្គសិក្សាដែលបានរៀបចំ ផ្តល់នូវការណែនាំនិងការអនុវត្តលើជំនាញសិក្សាសំខាន់ៗ ដូចជារបៀបនៃការកត់ចំណាំ របៀបត្រិះរិះពិចារណា ការស្រាវជ្រាវនិងការវិភាគ ដែលទន្ទឹមនឹងនោះក៏បង្រៀនជំនាញទន់ដែលសិស្សានុសិស្សត្រូវការដើម្បីភាពជោគជ័យក្នុងការសិក្សានិងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។

+ការចូលរួម និងបង្កើនបទពិសោធន៍អន្តរវប្បធម៌

សិស្សានុសិស្សនឹងរៀនចូលរួមជាមួយអ្នកដទៃ បង្កើតបណ្តាញទំនាក់ទំនងសិក្សាជិតស្និតជាមួយមិត្តភក្ដិ និងយុវវ័យដ៏ទៃទៀត ស្វែងយល់ពីភាពខុសគ្នារបស់បុគ្គលម្នាក់ៗ អភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ ហើយពង្រឹងការយល់ដឹងនិងបង្កើនទំនុកចិត្តលើខ្លួនឯង។

https://www.shine-cambodia.com/gac

https://goo.gl/maps/iPXNiheWjppQS7bu9

|#challenge | #ACT | #GAC | #whereyoushineyourbrightest | #shinecambodia | #shinesiemreap | #SHINE | #SHINEEndowmentFund | #SHINEAcademicPathway