Romduol, Cambodia's national flower

Romduol (រំដួល) was officially made the national flower of the Kingdom of Cambodia in 2005, because of its appealing and unique scent, an exceptional fragrance that is unmistakable in the late afternoon and can go over long separations with the wind. Romduol flowers have been sculpted on the wall of the Angkor Wat Temple.

SHINE is proud to have Romduol on our school logo.

Rom Dou Flowers, 3.png

The disinfection of all public areas at SHINE

ការរក្សាសុវត្ថិភាពសិស្សនិងក្រុមការងារគឺជាអាទិភាព។ ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ (មួយថ្ងៃខានមួយថ្ងៃ) នៅកន្លែងសាធារណះក្នុងបរិវេណវិទ្យាស្ថានអប់រំសាំងហ្គាពួរ យើងទាំងអស់គ្នាតែងតែធ្វើការវាស់កំដៅ បាញ់កម្ចាត់មេរោគលើដងខ្លួន មុននឹងធ្វើដំណើរចូលតាមច្រកចេញចូលខាងមុខ។ ហើយផងដែរ យើងទាំងអស់គ្នាក៏អនុវត្តន៍វិធានការបង្ការជាច្រើនទៀត ដើម្បីអាចជាសផុតពីការឆ្លងជំងឺកូវីដ១៩។ លើសពីនេះទៅទៀត សិស្សានុសិស្សទាំងអស់តែងតែពាក់ម៉ាស់ ឬរបាំងមុខនៅពេលពួកគាត់ចូលមកកាន់សាលារៀន ហើយពួកគាត់មួយចំនួនទៀតក៏បានយកមកជាមួយនូវដបអាកុលកំចាត់មេរោគតូចៗតាមខ្លួនផងដែរ។ យើងដឹងថាសកម្មភាពទាំងនេះមិនអាចកើតមានឡើងបានទេ ប្រសិនបើមិនមានការរៀបចំ និងយកចិត្តទុកដាក់ខ្ពស់ពីលោក លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាល។

គណៈកម្មាធិការសុខភាពនិងលោកគ្រូអ្នកគ្រូនៅវិទ្យាស្ថានអប់រំសាំងហ្គាពួរ សូមយកឱកាសនេះថ្លែងអំណរគុណមាតាបិតានិងអាណាព្យាបាល ដែលតែងតែសហការណ៍និងទទួលខុសត្រូវក្នុងការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ (SOP) ដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សនៅសាលារៀន។

Keeping our students and staff safe is priority! Besides the disinfection of all public areas at SHINE every other day, we do daily temperature checks and body spray at the main gates as well as other Covid-19 preventive practices. Furthermore, all our students come to SHINE with their mask or face shield, and many also carry with them a pocket-size bottle of hand sanitizer. All these cannot happen without the care and support from parents and guardians.

SHINE’s Health Committee and teachers thank you - parents and guardians - for partnering SHINE in implementing the Safety SOP from the MoEYS and ensuring the safety of our students in school.

Disinfection Spray.png

Semester I examinations

ការប្រលងប្រចាំឆមាសទី១ នៃកម្មវិធីអប់រំចំណេះទូទៅខ្មែរកំពុងតែដំណើរការណ៍។ លោកគ្រូអ្នកគ្រូសង្ឃឹមថាសិស្សានុសិស្សទាំងអស់គ្នានឹងខិតខំអោយអស់ពីសមត្ថភាព និងជូនពរសំណាងល្អ។

Semester I examinations of the Khmer Education programme is in progress. We hope the students have a great and productive week!

KEP S1 Exams, AY2020-2021.jpg

Cambodia’s National Reading Day 11th March - Reading in the context of Covid-19

[English below]

ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៦ ក្រោមប្រធានបទ”អំណានក្នុងបរិបទកូវីដ–១៩“ សិស្សានុសិស្សនៃកម្មវិធីអប់រំចំណេះទូទៅខ្មែរនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ បានរៀបចំការប្រកួតប្រជែងអំណាន សូត្រកំណាព្យ និងតែងនិពន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។ លោកគ្រូអ្នកគ្រូមានក្តីអំណរនិងសប្បាយរីករាយចំពោះការខិតខំប្រឹងប្រែង និងទំនុកចិត្តដែលសិស្សានុសិស្សបានបង្ហាញក្នុងអំឡុងពេលនៃការប្រកួតប្រជែងនេះ ហើយលោកគ្រូអ្នកគ្រូសង្ឃឹមថាកម្មវិធីនេះអាចជួយបណ្តុះទម្លាប់អាន ជំរុញវប្បធម៌និងលើកកម្ពស់សមត្ថភាពអាន ស្នូតកំណាព្យ និងតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ ដល់សិស្ស និងមនុស្សគ្រប់រូប។

ជាមួយគ្នានេះផងដែរ គណ:គ្រប់គ្រងនិងលោកគ្រូអ្នកគ្រូនៃវិទ្យាស្ថាន សូមឆ្លៀតយកឱកាសនេះ​ សំណូមពរដល់សិស្សានុសិស្សមាតាបិតា​ អាណាព្យាបាល​ បន្តអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ តាមគោលការណ៍ ៣ការពារ និង៣កុំ។ ៣ការពារ៖ ១-ពាក់ម៉ាស់ ២-លាងដៃ ៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅ) និង ៣កុំ៖ ១-កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២-កុំទៅកន្លែងមានមនុស្សច្រើន ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម។

យើងខ្ញុំសង្ឃឹមនិងអរគុណជាមុន ចំពោះការចូលរួម ក្នុងកិច្ចសហការទទួលខុសត្រូវរបស់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល។

To celebrate Cambodia’s National Reading Day 11 March, the sixth annual day so designated with the theme of “Reading in the context of Covid-19”, our students in the Khmer Education Programme – KEP carefully gathered together on the occasion that consists of important events such as reading contests, poetry readings, and a writing contest. Our KEP teachers were thrilled to see the patience and self-confidence the contestants possess; furthermore, we believe that this platform can increase their knowledge and skills and give them some of the necessary to succeed in life and society.

While we continue to battle Covid-19, Singapore Helm Institute of Education is committed to following guidance from our local authority and government on the 3 dos and don’ts. The 3 dos are to wear a mask, wash hands regularly, and maintain physical distancing of 1.5 metres. The 3 don’ts are to avoid confined and enclosed spaces, avoid crowded spaces, and avoid touching each other.

We would like to request strong support and participation from our students, parents, and guardians in these practices of Covid-19 preventive measures.

Together we can stay Safe & Healthy!

1.JPG

LEP Year 2’s PBL

Project Based Learning (PBL) permits our students to have an actual learning experience that fundamentally affects their personal life.

LEP Year 2’s PBL was about the traditional clothes around the world especially our country, Cambodia. The clothes were made of recycled objects and show how we can recycle them usefully and creatively.

We would love to inspire the people with helping hands to save our environment: reduce, reuse and recycle, aiming to keep our world green and clean. Moreover, this encourages students to synergize these factors at home, at school, with family and friends as well as in their future.

Please work with us and let's SHINE brightly altogether. Thank you very much for your efforts.

2.jpg

ដំណើរការជួសជុលផ្លូវ១០មករា - Road 10 January

ជំរាបសួរមាតាបិតា អាណាព្យាបាល Dear Parent/Gardian,

ផ្លូវ១០មករា ជាផ្នែកមួយនៃគំរោងជួលជុលនិងស្ថាបនាផ្លូវ៣៨ខ្សែរនៅក្រុងសៀមរាប ដែលកំពុងតែដំណើរការទៅមុខយ៉ាងលឿន។ បច្ចុប្បន្នក្រុមការងារសាងសង់ផ្លូវកំពុងតែស្ថាបនាលូបង្ហូរទឹក ហើយបន្តរដល់មុខវិទ្យាស្ថានអប់រំសាំងហ្គាពួរហើយ។ ក្រុមការងារនិងលោកគ្រូអ្នកគ្រូទាំងអស់គ្នា សូមថ្លែងអំណរគុណចំពោះការយោគយល់និងភាពអត់ធ្នត់របស់មាតាបិតានិងអាណាព្យាបាលដែលបានផ្តល់ជូនដល់ក្រុមការងារ នៅពេលដែលជូនកូនមកសាលានិងទទួលកូនទៅផ្ទះវិញ។ ផងដែរ យើងក៏សង្ឃឹមថា មាតាបិតានិងអាណាព្យាបាលនឹងបន្តរការសហការណ៍ជាក្រុមការងារសណ្តាប់ធ្នាប់វិទ្យាស្ថានដែលបានបង្ហាញកន្លែងសម្រាប់ឈប់ចត និងទិសដៅដែលលោក លោកស្រីត្រូវទៅ។

Road 10 January (ផ្លូវ១០មករា) is part of the Siem Reap 38-road construction project, and it is really progressing. The sewage construction is now happening in front of the Singapore Helm Institute of Education. SHINE Team thank you for your understanding and patience when dropping off or picking up your child at school. We also hope to have your continued help and cooperation during this period and ask that you always drop off or pick up your child/children from the designated zone and direction.

Thank you

SHINE Road.JPG

SHINE look forward to welcoming all students back to school on Monday, January 4th, 2021

យោងតាមសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន ដំណើរការរៀនក្នុងថ្នាក់ឡើងវិញរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ៩៣ អយក. សជណ វិទ្យាស្ថានអប់រំសាំងហ្គាពួរ សូមជំរាបជូន លោក លោកស្រី អ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់អោយបានជ្រាបថា វិទ្យាស្ថាននឹងទទួលស្វាគមន៍សិស្សានុសិស្សត្រលប់មកកាន់សាលារៀនវិញនាថ្ងៃ ច័ន្ទ ទី៤ ខែមករា ឆ្នាំ២០២១។​

គណៈកម្មាធិការសុខភាពនិងថ្នាក់គ្រប់គ្រងវិទ្យាស្ថាននឹងបន្តរការអនុវត្តន៍ឲ្យម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួង ដើម្បីធានាពីសុវត្តិភាពរបស់សិស្សានុសិស្សនៅវិទ្យាស្ថានយើង។​

 យើងខ្ញុំសូមយកឱកាសនេ:ជំរាបជូនអ្នកអាណាព្យាបាលនិងសិស្សានុសិស្សថា យោងតាមកាលវិភាគប្រចាំឆ្នាំរបស់វិទ្យាស្ថានអប់រំសាំងហ្គាពួរ យើងទាំងអស់គ្នានឹងឈប់សម្រាកអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២១ ចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែធ្នូ ដល់ថ្ងៃ សៅរិ៍ ទី២ ខែមករា ឆ្នាំ២០២១។​

 លោកគ្រូ អ្នកគ្រូ និងក្រុមកាងាររីករាយ រងចាំស្វារគមន៍សិស្សានុសិស្សទាំងអស់គ្នាត្រលប់មកកាន់ថ្នាក់រៀនវិញនាថ្ងៃច័ន្ទ ទី៤ ខែមករា ឆ្នាំ២០២១។​

 Ministry of Education, Youth and Sport ref. 93 អយក. សជណ dated December 29th, 2020 has issued a notification granting permission to reopen classes at private educational institutions.  Singapore Helm Institute of Education (SHINE) will resume all classes of the Khmer Education Programme (KEP) and the Language Education Programme (LEP) on campus this coming Monday, 4th January 2021. 

 SHINE’s Health Committee and Management will continue to adhere strictly to the Safety SOP from MoEYS and ensure the safety of each and every student and staff in school.

 We would like to take this opportunity to inform parents and students that SHINE office and classes will be closed on Thursday, December 31 to Saturday, January 2, 2021 for the International New Year.

 Teachers and staff look forward to welcoming all students back to school on Monday, January 4th, 2021.

Announcement from MoEYS, 29 DEC 2020.jpg

កម្មវិធីអប់រំកុមាររបស់វិទ្យាស្ថានអប់រំសាំងហ្គាពួរ (SHINE) ចែកចេញជាពីរកម្មវិធីរួមមាន (១)កម្មវិធីអប់រំភាសា (Language Education Programme – LEP) ជាកម្មវិធីសិក្សាដែលបានរៀបចំឡើងដើម្បីបណ្តុះបញ្ញាញានរបស់សិស្សានុសិស្សផ្នែកភាសាអង់គ្លេសនិងភាសាចិន និង (២)កម្មវិធីអប់រំចំណេះទូទៅខ្មែរ (Khmer Education Programme – KEP) ដែលកម្មវិធីនេៈបានរៀបចំស្របតាមកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ត្រីមាសទី ២ នៃឆ្នាំសិក្សា ២០២០–២០២១ នឹងចាប់ផ្តើមថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១

សម្រាប់ការចុះឈ្មោះនិងសាកសួរព័ត៌មាន សូមអញ្ជើញមកការិយាល័យសិក្សា ឬទូរស័ព្ទមកលេខ ០១៧ ៥៥ ៦០០០។

រូបភាព.png

ជាឆ្នាំទី២ នៃការប្រើប្រាស់ដបទឹកបរិស្ថានរបស់វិទ្យាស្ថានអប់រំសាំងហ្គាពួរ

ជាឆ្នាំទី២ នៃការប្រើប្រាស់ដបទឹកបរិស្ថានរបស់វិទ្យាស្ថានអប់រំសាំងហ្គាពួរ

គ្រួសារSHINE ពេញចិត្តជាខ្លាំងដែលសិស្សានុសិស្សទាំងអស់ (ដោយមានការគាំទ្រពីមាតាបិតា អាណាព្យាបាល) ប្រើប្រាស់ដបទឹកបរិដ្ឋានដែលបានរៀបចំជូន។ ផងដែរ លោកគ្រូអ្នកគ្រូលើកទឹកចិត្តអោយប្អូនៗ សិស្សានុសិស្សបន្តរការប្រើប្រាស់ទឹកបរិសុទ្ធដែលបន្សុទ្ធផ្ទាល់និងដោយឥតគិតថ្លៃនៅសាលារៀនយើង។ សកម្មភាពទាំងនេៈនឹងអាចជួយជំនួសដបទឹកផ្លាស្ទិចបានរាប់ពាន់ដបជារៀងរាល់ឆ្នាំ និងកាត់បន្ថយភាពប្រឈមដែលប៉ះពាល់ដល់បរិស្ថាននក្នុងសហគមន៍យើង។

The 2nd year of eco-friendly bottles at SHINE

Let us share our appreciation to students, with strong support from parents, for using reusable drinking bottles. Offering free purified drinking water at school, we believe using SHINE Water Bottles can help replace thousands of single-use plastic water bottles each year in our community.

The choice is yours!

លោក លោកស្រី
និងសិស្សានុសិស្សនៅតែអាចទទួលបានអត្ថប្រយោជន៍នៃការបង់ថ្លៃសិក្សាមុនពេលកំណត់ (Early Bird Promotion) នៅពេលដែលលោក
លោកស្រីអញ្ជើញមកបង់ថ្លៃសម្រាប់ការសិក្សាមុនពេលថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា
ខាងមុខនេះ។

វិទ្យាស្ថានអប់រំសាំងហ្គាពួរនឹងនៅតែទទួលសិស្សរហូតដល់ថ្ងៃចូលរៀន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកការិយាល័យនៃវិទ្យាស្ថានអប់រំយើងខ្ញុំ
ឬទូរសព្ទមកលេខ 017 556 000។

ទីតាំងវិទ្យាស្ថាន-Our location:
https://goo.gl/maps/iPXNiheWjppQS7bu9

Enjoy the early bird promotion, Small.png

ស្វាគមន៍ការធ្វើទស្សនះកិច្ច - School Facilities Tour

សិស្សានុសិស្ស​ និងលោក លោកស្រី មានបំណងចង់ធ្វើទស្សនះកិច្ចនៅវិទ្យាស្ថានអប់រំស៊ាំហ្គាពួរ
ស្វែងយល់ពីគ្រឿងបរិក្ខារនិងកម្មវិធីសិក្សានៅវិទ្យាស្ថាន សូមទំនាក់ទំនងតាមអ៊ីម៉េលឬលេខទូរស័ព្ទខាងក្រោម។

School Facilities Tour

Is organized to give potential students and parents a tour of SHINE’s lovely
campus.

School Facilities Tour - Copy.png

It's official!

It’s official!

Singapore Helm Institute of Education (SHINE) has received an official permission from the Ministry of Education, Youth, and Sport (MoEYS) to resume face to face classes with immediate effect!

SHINE newly-established Health Committee will work closely with SHINE Management to follow the Safety SOP from the Ministry and ensure the safety of each and every student in school.

We can’t wait to welcome our students back to school on 19th October 2020.

Read More

Farewell to Lies and SHINE's summer school program

Dear parents and students

Thank you for those who took time to attend the Parent Teacher Meeting on the 3 March at SHINE.  For those who could not be present, we made two major announcements.  The leaving of  our School Director, Ms Liesbeth Roolvink and the introduction of Summer School 2017 from 21 August to 15 September 2017.   

      Ms Liesbeth Roolvink,                  School Director

      Ms Liesbeth Roolvink,                  School Director

Thank you and farewell, Lies

SHINE has had the good fortune of Lies’ leadership as School Director since January 2015.  Lies will be leaving SHINE at the end of March to continue her international consultancy work in the education sector.   It is no coincidence that the last 27 months saw a rapid growth in SHINE’s programmes and student numbers and reputation as an institution of choice for Children Education and Business programmes.  Through Liesbeth’ nurturing guidance, the SHINE team of teaching and support staff have been able to be the innovative institution of lifelong learning that we envision. 

Thank you Lies and we wish you the best in your next adventure!

With Lies’ departure, I will assume the role of Principal supported by the dedicated ad strong management team and faculty. 

 

SHINE Summer Schools – 21 August to 15 September 2017  

SHINE will be offering an educational yet fun Summer School programme for both our Language Education Programme (LEP) and Khmer Education Programme (KEP).  The dates have been confirmed and we are provide an update of details by end of April.

Message from the Founder and Principal, Madam Tan Seok Ho

Khmer Education Programme Starts October 2016

SHINE is getting ready for the new Academic Year 2016-17.

We have opened the registration for our Children Education Programme (the NEW Khmer Education Programme and the Language Education Programme) starting in October 2016. 

If you register before 1 August 2016, you will enjoy attractive discounts! See you soon at SHINE!

Click here for more information regarding our Khmer or Language Programmes.

SHINE Educational Talk Charity Event 23rd April

SHINE is excited to announce our 1st ever Educational Talk Charity Event on Saturday 23rd April starting at 6:30pm.

All proceed from this event will go to Angkor Hospital for Children to help them finish building their much needed new roof.

The cost of this event is $20 per person and tickets can be purchased at the door.

The event will be held at Grill Wine Café at Memoire D' Angkor.

This event will feature educational talks from Angkor Hospital for Children, Mr. Philip Kao (MD at Memoire D' Angkor), and Ms. Tan Seok Ho (Founder of Singapore Helm Institute of Education - SHINE). This event is for executives, business owners, GM’s, and managers wanting to learn how to engage and develop their top employees. There will also be food and drink, a lucky draw, and live auction.

Please see the invitation images for more details.

I hope to see you all at Grill Wine Café on Saturday evening!